សេចក្តីលម្អិត៖: នៅ ត្រីមាសទី២ ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៣២១,៨ប៊ីលានរៀល កើនចំនួន ២,១% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី២ ឆ្នាំ២០២២ មានចំនួន ៣៤,៧ ប៊ីលានរៀល កើនចំនួន ២៥,៩% បើប្រៀបធៀបទៅនឹង ត្រីមាសទី២ ឆ្នាំ២០២១។ ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី២ ឆ្នាំ២០២២ មានចំនួន ៦៦៥,៥ ប៊ីលានរៀល ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៦០៨,២ ប៊ីលានរៀល មានន័យថាទ្រព្យសកម្មសរុបកើន ៩,៤%។ ម៉្យាងវិញទៀត បំណុលសរុបគិតត្រឹមចុង ត្រីមាសទី២ ឆ្នាំ២០២២ មានចំនួន ៣១៤,៤ ប៊ីលានរៀល ២,៤% តិចជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលមានចំនួន ៣២២,២ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី២ ឆ្នាំ២០២២ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ២,១៦
ខ. អនុបាតចរន្តលឿន (Quick Ratio): ១,១៣
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ៥,៧%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១១,៤%
គ. គម្លាតចំណេញដុល: ១៩,១%
ឃ. គម្លាតចំណេញ: ១១,៣%
ង. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ២០,៨៧