សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១០០.៨៧៧.០១២.០០០រៀល កើនជាងត្រីមាសទី២ ឆ្នាំ២០២១ ចំនួន ៩.៧៨៣.១២១.០០០ រៀល ស្មើនឹង ១០,៧៤% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.៣០៩.៨៤៥.០០០រៀល កើនចំនួន ៥.៣៤៤.៣៥៦.០០០រៀល ស្មើនឹង ១៣២,៤៧% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២១២.៨២៧.៦៤៦.០០០រៀល ថយចំនួន ១១.៦៤៥.៧៨៣.០០០រៀល ស្មើនឹង ៥,១៩% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២.៤២៦.៧៤៤.០០០រៀល ថយចំនួន ៦.១៤២.៩២៧.០០០រៀល ស្មើនឹង ១៦៥,៣០% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤៧.១១២.៤៨១.០០០រៀល ថយចំនួន ៨.៣៩១.៦៣៧.០០០ រៀល ស្មើនឹង ២,៣៦% និងមូលធនសរុប មានចំនួន ២៨១.០២៣.៧៦១.០០០ រៀល កើនចំនួន ១.៥៤៨.៤២០.០០០ រៀល ស្មើនឹង ០,៥៥% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២
១-អនុបាតចរន្ត ៤,៦៣ដង
២-អនុបាតចរន្តលឿន ២,៨៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣៨%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៤៧%
៥-អនុបាតគំលាតចំណេញដុល ៥,៨៦%
៦-អនុបាតគំលាតចំណេញភាព ១,៣០%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣២,៧៥ រៀល