សេចក្តីលម្អិត៖: នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រុមហ៊ុន ឌី ប៊ី ឌី ទទួលបានប្រាក់ចំណូលចំនួន ២៧.៩៨៧.០៩០.០០០ រៀល ដែលថយចុះ ៥.៨៣៦.១៦០.០០០ រៀល ឬ ១៧,២៥% បើធៀបនឹងប្រាក់ចំណូលចំនួន ៣៣.៨២៣.២៥០.០០០ រៀល នៅក្នុងឆមាសទី១ ឆ្នាំ២០២១។ ប្រាក់ចំណេញនៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រុមហ៊ុនទទួលបានមានចំនួន (២.១៨០.២៦៩.០០០) រៀល ដែលថយចុះ (១.៤១៩.០៨២.០០០) រៀល ឬ ១៨៦,៤៣% បើធៀបនឹង (៧៦១.១៨៧.០០០) រៀល នៅក្នុងឆមាសទី១ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៥២.៩២២.៣៤៣.០០០ រៀល ថយចុះ ១៣.៦១៨.៤០៥.០០០រៀល ឬ ២០,៤៧% និងមូលធនសរុបមានចំនួន ៣៣.៨២១.៩៥៦.០០០ រៀល ថយចុះ ៣.០៦៨.៩៤១.០០០រៀល ឬ ៨,៣២%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតចរន្តៈ ២,៤៥
២. អនុបាតចរន្តលឿនៈ ១,៩៥
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ -៤,១៣%
៤. អនុបាតចំណេញធៀបនឹងមូលធនៈ -៦,៤៦%
៥. អនុបាតគម្លាតចំណេញដុលៈ ៧,១៩%
៦. អនុបាតគម្លាតចំណេញភាពៈ -៧,៨១%
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ -០,១២
៨. អនុបាតលទ្ធភាពបង់ការប្រាក់ៈ ១,៦២