សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២២ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៣៩.២៩៩.៥៦៣ ពាន់រៀល (៩.៦៨៦.២៩៤ ដុល្លារអាមេរិក) កើនជាងត្រីមាសទី២ ឆ្នំា២០២១ ចំនួន ១២.៣៣៣.៤៥២ ពាន់រៀល (៣.០៥៦.៣៥៣ ដុល្លារអាមេរិក) ស្មើនឹង ៤៥,៧៤% និងចំណេញសុទ្ធក្នុងការិយ-បរិច្ឆេទសម្រាប់ត្រីមាសទី២ ឆ្នំា២០២២ សរុបចំនួន ១៥.១២៥.៣៩៧ ពាន់រៀល (៣.៧២៨.៥៩២ ដុល្លារអាមេរិក) កើនឡើងចំនួន ៦.៤៦៨.២១៧ ពាន់រៀល (១.៦០១.២៤៦ ដុល្លារអាមេរិក) ស្មើនឹង ៧៤,៧២% បើធៀបនឹង ត្រីមាសទី២ ឆ្នំា២០២១។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៩១២.៣៤៣.៧៥៤ ពាន់រៀល (២២៤.១៦៣.០៨៥ ដុល្លារអាមេរិក) កើនឡើងចំនួន ១៦.៥៣៦.៨០១ ពាន់រៀល (៤.២៧៩.១៩៩ ដុល្លារអាមេរិក) ស្មើនឹង ១,៨៥% និងមូលធនសរុបមានចំនួន ៧២៩.១៥៤.៧៥៥ ពាន់រៀល (១៧៩.១៥៣.៥០៣ ដុល្លារអាមេរិក) កើនឡើងចំនួន ២៣.៧១២.៤៦៨ ពាន់រៀល (៥.៩៩៦.៣៣៩ដុល្លារអាមេរិក) ស្មើនឹង ៣,៣៦% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៤,១៣ ដង
២-អនុបាតចរន្តលឿន ៤,១៣ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៦៥ %
៤-អនុបាតចំណេញធៀបនឹងមូលធន ២,០៧ %
៥-អនុបាតគំលាតចំណេញដុល ៦៥,៩៤ %
៦-អនុបាតគំលាតចំណេញភាព ៣៨,៣៦ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧២៨,៨៨ រៀល