សេចក្តីលម្អិត៖: នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ១១.៩៧៤.៧៦៣ ពាន់រៀល ដែលថយចុះ ៣៦,៣៦% បើធៀបនឹងប្រាក់ចំណូលចំនួន ១៨.៨១៧.៥៧២ ពាន់រៀល នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ដែលក្រុមហ៊ុនទទួលបានមានចំនួន (៣.៦៧៨.០០៧) ពាន់រៀល ដែលថយចុះ ៣៦៩,៣២% បើធៀបនឹងប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ១.៣៦៥.៦៨៩ ពាន់រៀល នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៥២.៩២២.៣៤៣ ពាន់រៀល ថយចុះ ១៣.៦១៨.៤០៥ ពាន់រៀល ឬ ២០,៤៧% និងមូលធនសរុបមានចំនួន ៣៣.៨២១.៩៥៦ ពាន់រៀល ថយចុះចំនួន ៣.០៦៨.៩៤១ ពាន់រៀល ឬ ៨,៣២%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតចរន្តៈ ២,៤៥
២. អនុបាតចរន្តលឿនៈ ២,១០
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ (៦,៩៧)%
៤. អនុបាតចំណេញធៀបនឹងមូលធនៈ (១០,៩០)%
៥. អនុបាតគម្លាតចំណេញដុលៈ (១៤,១៩)%
៦. អនុបាតគម្លាតចំណេញភាពៈ (៣០,៧៩)%
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ (១៩៩,៧២)រៀល
៨. អនុបាតលទ្ធភាពបង់ការប្រាក់ៈ (១០,៨១)
សូមអានឯកសារយោងសម្រាប់ព័ត៌មានលម្អិត។