សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៩១.២៣០.២៨៩.០០០រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២១ ចំនួន ៥.៣៧២.៧៣៥.០០០រៀល ស្មើនឹង៦,២៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ចំនួន ៤៤.៨៨៣.០៥៥.០០០រៀល កើនឡើងចំនួន៣០.៨០៧.០៨៨.០០០រៀល ស្មើនឹង ២១៨,៨៦%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៨១.៦១៣.៣៤៣.០០០ រៀល កើនឡើងចំនួន ១៤.៤៦៤.៦៧៦.០០០ រៀល ស្មើនឹង ៨,៦៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧៧.៩២៤.៩០៩.០០០រៀល កើនឡើងចំនួន ២៧.០៤៣.៧៣៥.០០០ រៀល ស្មើនឹង ៥៣,១៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះដែរទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤៣៧.១៩០.២៧៦.០០០រៀលកើន ឡើងចំនួន ១០.០៤០.៦០៦.០០០រៀល ស្មើនឹង ០,៧០% និងមូលធនសរុប មានចំនួន ៨៥៧.៥៧០.៦៤០.០០០រៀល កើនឡើងចំនួន ៧៣.៦៧៦.៤៨១.០០០រៀល ស្មើនឹង ៩,៤០%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,២៥ ដង
២-អនុបាតចរន្តលឿន ១,៩៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,១២%
៤-អនុបាតចំណេញធៀបនឹងមូលធន ៥,២៣%
៥-អនុបាតគំលាតចំណេញដុល ១៧,៧១%
៦-អនុបាតគំលាតចំណេញភាព ៤៩,២០%
៧-អនុបាតលទ្ធភាពសងការប្រាក់ ៦,៥៦ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥២៣,២៨ រៀល
សូមអានឯកសារយោងសម្រាប់ព័ត៌មានលម្អិត។