ក្នុងត្រីមាសទី២ ឆ្នំា២០២២ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានលទ្ធផល(ខាត)លម្អិតក្នុងការិយបរិច្ឆេទចំនួន ៧៤៤.១៤១ ពាន់រៀល ដែលការខាតនេះបានកើនឡើងចំនួន ១.៣៨៧.២៥៩ ពាន់រៀល ស្មើនឹង ២១៥,៧១% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានលទ្ធផល(ខាត)លម្អិតក្នុងការិយបរិច្ឆេទចំនួន ២.៣៦៣.៣១១ ពាន់រៀល ដែលការខាតនេះបានកើនឡើងចំនួន ២.៤៦៦.៥៥៩ ពាន់រៀល ស្មើនឹង ២.៣៨៨,៩៧% បើធៀបនឹងរយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានចំនួន ៥១.៣៣៣.០៩០ ពាន់រៀល កើនឡើងចំនួន ៩.៨៨៤.៧៨៥ ពាន់រៀល ស្មើនឹង ២៣,៨៥% និងមូលធនសរុប មានចំនួន ១០.៧៩២.៦២៦ ពាន់រៀល កើនឡើងចំនួន ៧.៨០៩.៥២១ រៀល ស្មើនឹង ២៦១,៧៩% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ១៤៨,២៥% ២-អនុបាតចរន្តលឿន ១៤៧,៣០% ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម -១,៤៥% ៤-អនុបាតចំណេញធៀបនឹងមូលធន -៦,៨៩% ៥-អនុបាតគំលាតចំណេញដុល ០% ៦-អនុបាតគំលាតចំណេញភាព ០% ៧-អនុបាតលទ្ធភាពសងការប្រាក់ -១៣៦,៧៧ ដង ៨-(ខាត)ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ -២៨,៩៤ រៀល សូមអានឯកសារយោងសម្រាប់ព័ត៌មានលម្អិត។ |