១ - កាលបរិច្ឆេទនៃការបញ្ឈប់ប្រតិបត្តិការ | 2022-02-04 | |
២ - រយៈពេលរំពឹងទុកនៃការផ្អាក | N/A | |
៣ - ផលិតផល/សេវាកម្មដែលបញ្ឈប់ | បញ្ឈប់ការជួលដីទំហំ ១៥ ៥២០ ម៉ែត្រក្រឡា ដែលបានជួលពី ក. ស. ភ. កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ | |
៤ - ឈ្មោះអតិថិជន | ក្រុមហ៊ុនមេគង្គ អូរីហ្សា ត្រេឌីង | |
៥ - ភាពសំខាន់នៃអតិថិជន | ទំហំទិញនៃឆ្នាំសារពើពន្ធចុងក្រោយ | ២៤.០៦៥.៦២០.៦៩០ រៀល (៥.៩១៥.៨៣៥,៩៦ ដុល្លារអាមេរិក) |
ទំហំលក់សរុបនៃឆ្នាំសារពើពន្ធចុងក្រោយ | ១២៥.២២៨.១៥២.០០០ រៀល (៣០.៧៨៣.៧១៥ ដុល្លារអាមេរិក) | |
អនុបាតទំហំទំនិញ/ទំហំលក់ | ១៩,២២% | |
៦ - បរិយាយ | ក្រុមហ៊ុនមេគង្គ អូរីហ្សា ត្រេឌីង បានស្នើសុំផ្ទេរសិទ្ធិជួលដី ដែលបានជួលពី ក. ស. ភ. ទំហំ ១៥ ៥២០ ម៉ែត្រក្រឡា ឱ្យទៅក្រុមហ៊ុន PTLS Cooperation Co., Ltd. វិញ។ | |
៧ - មូលហេតុ | ដោយសារ PTLS Cooperation Co., Ltd. មានបំណងពង្រីកវិសាលភាពគម្រោងរបស់ខ្លួន ដែលមានទីតាំងនៅជិតដីដែលក្រុមហ៊ុន មេគង្គ អូរីហ្សា ត្រេឌីង បានជួលពី ក. ស. ភ.។ ជាមួយគ្នានេះ ដោយសារក្រុមហ៊ុន មេគង្គ អូរីហ្សា ត្រេឌីង ក៏ពុំទាន់មានសកម្មភាពអាជីវកម្ម នៅលើផ្ទៃដីដែលបានជួលពី ក. ស. ភ. នៅឡើយ។ ដូចនេះ ក្រុមហ៊ុន PTLS Cooperation Co., Ltd. បានពិភាក្សា និងចរចារជាមួយ ក្រុមហ៊ុន មេគង្គ អូរីហ្សា ត្រេឌីង ស្នើសុំផ្ទេរសិទ្ធិជួល និងចាត់ចែងអភិវឌ្ឍគំរោងនៅលើផ្ទៃដីនេះបន្ត។ | |
៨ - វិធានការបន្ទាប់ | ក. ស. ភ. បានជូនដំណឹងអំពីការឯកភាព លើការស្នើសុំផ្ទេរសិទ្ធិជួលដីខាងលើ របស់ក្រុមហ៊ុន មេគង្គ អូរីហ្សា ត្រេឌីង ដែលបានជួលពី ក. ស. ភ. ឱ្យទៅក្រុមហ៊ុន PTLS Cooperation Co.,Ltd | |
៩ - មូលធនភាគហ៊ុនិក | ≥ ៣០ ប៊ីលានរៀល |
បានបង្ហោះនៅថ្ងៃទី 14-Sep-2022