លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
- នាមករណ៍ក្រុមហ៊ុន: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ: KH1000010004
- និមិត្តសញ្ញា: រទសភ
- សេចក្តីលម្អិត
ការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជនតាមរយៈមហាសន្និបាតភាគហ៊ុនិកលើកទី១នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ា មានលទ្ធផលដូចខាងក្រោម៖
១- អភិបាលឯករាជ្យ៖ លោក អោម សេងបូរ៉ា (Mr. OM SENG BORA) មានសមេ្លងគាំទ្រចំនួន ៧៥.១៧៦.៣៨៨ភាគហ៊ុន ស្មើនឹង ៩៥,៨៩% នៃចំនួនភាគហ៊ុនចូលរួមបោះឆ្នោត
២- អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន៖ លោក ចាង យុនហ្វេង (Mr.ZHANG YUN FENG) មានសមេ្លងគាំទ្រចំនួន ២.៩១៦.១៧៩ភាគហ៊ុន ស្មើនឹង ៦៥,៣៣%
នៃចំនួនភាគហ៊ុនចូលរួមបោះឆ្នោត