សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក ("ថផខ") មានចំណូលសរុបចំនួន ២១៦ ៣៥៥ លានរៀល ថយចុះចំនួន ៥៧ ២៧៣ លានរៀល ឬ ២០,៩៣% ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលមានត្រឹមតែ ២៧៣ ៦២៨ លានរៀល។ នៅចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថផខ មានទ្រព្យសកម្មសរុបចំនួន ១ ២០២ ២៨២ លានរៀល កើនឡើងចំនួន ៣៥ ៤០០ លានរៀល ឬ ៣,០៣% ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលមានត្រឹម ១ ១៦៦ ៨៨២ លានរៀល និង មូលធនសរុបចំនួន ១១០ ០១៦ លានរៀល កើនឡើងចំនួន ១៦.១១៩ លានរៀល ឬ ១៧,១៧% ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលមានត្រឹមតែ ៩៣ ៨៩៧ លានរៀល។ សូចនករសំខាន់ៗសម្រាប់ឆ្នាំចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៩៣ ២. អនុបាតចរន្តលឿន៖ ០,៩២ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,២១% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ ២,២៥% ៥. អនុបាតគម្លាតចំណេញដុល៖ ១៧,៥៦% ៦. អនុបាតគម្លាតចំណេញភាព៖ ១,១៤% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៣២,៩៦ រៀល |