រយៈពេល: ត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
-  ចំណូល: -  ចំណូល
ត្រីមាសបច្ចុប្បន្ន: ៣២ ៧៥៦ លានរៀល
ត្រីមាសមុន: ៧៤ ១៥៧ លានរៀល
បម្រែបម្រួល: (៤១ ៤០១ លានរៀល)
អត្រាបម្រែបម្រួល: (៥៥,៨៣%)
-  ចំណេញ/ខាតប្រតិបត្តិការ: -  ចំណេញ/ខាតប្រតិបត្តិការ
ត្រីមាសបច្ចុប្បន្ន: ២ ៤៥៩ លានរៀល
ត្រីមាសមុន: ៧ ៨៤៨ លានរៀល
បម្រែបម្រួល: (៥ ៣៨៩ លានរៀល)
អត្រាបម្រែបម្រួល: (៦៨,៦៧%)
-  ចំណេញ/ខាតសុទ្ធ: -  ចំណេញ/ខាតសុទ្ធ
ត្រីមាសបច្ចុប្បន្ន: (៥ ៣៣២ លានរៀល)
ត្រីមាសមុន: ៤ ៤៦៨ លានរៀល
បម្រែបម្រួល: (៩ ៨០០ លានរៀល)
អត្រាបម្រែបម្រួល: (២១៩,៣៤%)
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការថយចុះនៃចំណូល 
ការថយចុះនៃចំណេញប្រតិបត្តិការ 
ការថយចុះនៃចំណេញសុទ្ធ
៤ - មូលហេតុ: ចំណូលសរុបនៃត្រីមាសបច្ចុប្បន្នក្រោមការត្រួតពិនិត្យ មានចំនួន ៣២ ៧៥៦ លានរៀល បើប្រៀបធៀបនឹងចំនួន ៧៤ ១៥៧ លានរៀល នៃត្រីមាសទី១ នៃការិយបរិច្ឆេទមុន ដោយថយចុះចំនួន ៤១ ៤០១ លានរៀល ឬ ៥៥,៨៣%។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ ចំណូលថយចុះក្នុងត្រីមាសបច្ចុប្បន្នក្រោមការត្រួតពិនិត្យ បណ្ដាលមកពីការបញ្ចប់គម្រោងនៅបាវិត និងដំណើរការគម្រោងភាគខាងកើតនៃសៀមរាប ដែលខិតជិតមកដល់ការបញ្ចប់នៃវដ្ដរបស់គម្រោង។
ចំណេញប្រតិបត្តិការនៃត្រីមាសបច្ចុប្បន្នក្រោមការត្រួតពិនិត្យមានចំនួន ២ ៤៥៩ លានរៀល បើប្រៀបធៀបនឹងចំនួន ៧ ៨៤៨ លានរៀល នៃត្រីមាសទី១ នៃការិយបរិច្ឆេទមុន ដោយថយចុះចំនួន ៩ ៨១១ លានរៀល ឬ ៦៨,៦៧%។ 
ខាតសុទ្ធនៃត្រីមាសបច្ចុប្បន្នក្រោមការត្រួតពិនិត្យមានចំនួន ៥ ៣៣២ លានរៀល បើប្រៀបធៀបនឹងចំនួន ៤ ៤៦៨ លានរៀល នៃត្រីមាសទី១ នៃការិយបរិច្ឆេទមុន ដោយថយចុះចំនួន ៩ ៨០០ លានរៀល ឬ ២១៩,៣៤%។