សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២២ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មាន ចំណូលសរុបចំនួន ៨២.៣៨២លាន រៀល កើនឡើងជាង ត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ៣.៨២២លានរៀល ស្មើនឹង ៤,៩% និង ចំណេញ សុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ២៥.២០៦លានរៀល កើនឡើងចំនួន ៣.៣៣៤លានរៀល ស្មើនឹង ១៥,២% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០២១។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្ម សរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.០៦៤.៣៤៣ លានរៀល កើនឡើងចំនួន ៤៩.៣០២ លានរៀល ស្មើនឹង ១,២% និងមូលធនសរុប មានចំនួន ៧៨៥.៣៣៥ លានរៀល កើនឡើងចំនួន ៧៧.១១១ លានរៀល ស្មើនឹង ១០,៩%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៨៣%
២-អនុបាតចំណេញធៀបនឹងមូលធន ១៤,៦៦%
៣-អនុបាតលទ្ធភាពបង់ប្រាក់ ៩៣៥,៦៦%