សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២២ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៦១.០៦៧.០១៣ ពាន់រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ៣៧.០៤៨.៦៦៦ ពាន់រៀល ស្មើនឹង ១៥៤,២៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.៣២៩.០៣៣ ពាន់រៀល កើនឡើងចំនួន ១១.៤០៧.៥៦៦ ពាន់រៀលស្មើនឹង ១៤.៥២៥,៨៣%បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០២១ ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤៦៥.២៦៩.០៨១ពាន់រៀល កើនឡើងចំនួន ៣៩.០៣៥.០៧៩ ពាន់រៀល ស្មើនឹង ៩,១៦% និងមូលធនសរុប មានចំនួន ២៥៧.៣០៩.១៤៧ ពាន់រៀល កើនឡើងចំនួន ៩.៣០៦.១៧៣ ពាន់រៀល ស្មើនឹង ៣,៧៥% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៨០ ដង
២-អនុបាតចរន្តលឿន ១,២៧ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៤៣%
៤-អនុបាតចំណេញធៀបនឹងមូលធន ៤,៤០%
៥-អនុបាតគំលាតចំណេញដុល ៣៥,៦៦%
៦-អនុបាតគំលាតចំណេញភាព ១៨,៥៥%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៥៧,៦ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ៨,៥៦