ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៦២០.៤០៥ លានរៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ៨៥.៤១៩ លានរៀល ស្មើនឹង ១៥,៩៧% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ សរុបចំនួន ១៤៤.៦២៦ លានរៀល ថយចុះចំនួន ៤៦.៤៤៨ លានរៀល ស្មើនឹង -២៤,៣១% បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២១។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ១.៧៨៨.៥៤៤ លានរៀល កើនឡើងចំនួន ២៧០.៤១៦ លានរៀល ស្មើនឹង ១៧,៨១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៥៤៦.៣០៩ លានរៀល កើនឡើងចំនួន ៧៧.២៨៣ លានរៀល ស្មើនឹង ១៦,៤៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន ១៩.៥០៣.៤២៤ លានរៀល កើនឡើងចំនួន ១.៩០១.៦៣៣ លានរៀល ស្មើនឹង ១០,៨០% និងមូលធនសរុបមានចំនួន ៣.៣២៩.៩៤៧ លានរៀល កើនឡើងចំនួន ៥៨២.៦៩០ លានរៀល ស្មើនឹង ២១,២១% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មាន ដូចខាងក្រោម៖ ១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមៈ ៤,៧៦% ២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមៈ ០,៧៨% ៣. អនុបាតផលបត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៨៩,៥៩% ៤. អនុបាតសាធនភាពៈ ១៨,៥៣% ៥. អនុបាតសន្ទនីយភាពៈ ១៧៤,៧០% ៦. អនុបាតឥណទានមិនដំណើរការៈ ១,៣៦% ៧. អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទានៈ ៦៥ ,៧៣% ៨. ចំនួនអតិថិជនសេវាឥណទានៈ ៤៩១.២០២ នាក់ ៩. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៦៩៨.៣៨៩ នាក់ ១០. ចំនួនបុគ្គលិកៈ ៩.៣៧៨ នាក់ ១១. ចំនួនការិយាល័យៈ ១៨២ ១២. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៤៣ |