សេចក្តីលម្អិត៖: ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីលទ្ធផល(ខាត) សរុបចំនួន ១.៨៧៩.៦៧៤.០០០ រៀល ដែលការខាតនេះបានកើនឡើង ១.៦៤២.៥២៣.០០០ រៀល ស្មើនឹង ៦៩២,៦១% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ២០២១ ។ សម្រាប់រយៈពេល៩ខែចុងក្រោយ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានលទ្ធផល(ខាត)សរុបចំនួន ៤.២៤២.៩៨៥.០០០ រៀល ត្រូវបានកើនឡើងចំនួន ៤.២៤៧.៨០៥.០០០ រៀល ស្មើនឹង ៨៨១២៩% បើធៀបនឹងរយៈប្រាំបួនខែនៃឆ្នាំ ២០២១។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានចំនួន ៥៦.០២៨.០២៥.០០០ រៀល កើនឡើងចំនួន ១៤.៥៧៩.៧២០.០០០ រៀល ស្មើនឹង ៣៥,១៨% និងមូលធនសរុប មានចំនួន ៨.៩១២.៩៥២.០០០ រៀល កើនឡើងចំនួន ៥.៩២៩.៨៤៧.០០០ រៀល ស្មើនឹង ១៩៨,៧៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១៥៩%
២-អនុបាតចរន្តលឿន ១៥៩%
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម -៣,៣៥%
៤-អនុបាតចំណេញធៀបនឹងមូលធន -២១%
៥-អនុបាតគំលាតចំណេញដុល ០%
៦-អនុបាតគំលាតចំណេញភាព ០%
៧-អនុបាតលទ្ធភាពសងការប្រាក់ -៤៣៣,៩៨ ដង
៨-(ខាត)ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ -៧៣,១១ រៀល