សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១០០.៤៨១.០៧៤.០០០រៀល ថយជាងត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ៤៤.០៧២.៣៩២.០០០ រៀល ស្មើនឹង ៣០,៤៩% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.០៩១.៩៣៧.០០០រៀល ថយចំនួន ១២៧.២៦០.០០០រៀល ស្មើនឹង ១០,៤៤% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២១។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣១៣.៦៧៥.៧៥០.០០០រៀល ថយចំនួន ៥៥.៥៧១.៤៩១.០០០រៀល ស្មើនឹង ១៥,០៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ៣.៥២២.៨៦៩.០០០រៀល ថយចំនួន ៦.០២៣.៥០៤.០០០រៀល ស្មើនឹង ២៤០,៨៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៣៧.១៤២.៨២៣.០០០រៀល ថយចំនួន ១៨.៣៦១.២៩៥.០០០ រៀល ស្មើនឹង ៥,១៦% និងមូលធនសរុប មានចំនួន ២៨៥.៥១៣.២៦៧.០០០ រៀល កើនចំនួន ៦.០៣៧.៩២៦.០០០ រៀល ស្មើនឹង ២,១៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២
១-អនុបាតចរន្ត ៥,៧៧ដង
២-អនុបាតចរន្តលឿន ៣,២៦ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣២%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៣៨%
៥-អនុបាតគំលាតចំណេញដុល ៥,៥២%
៦-អនុបាតគំលាតចំណេញភាព ១,០៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៧,៣០ រៀល