សេចក្តីលម្អិត៖: ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់ម្ចាស់ភាគហ៊ុនទាំងអស់អោយបានជ្រាបថា នៅក្នុងសេចក្តីប្រកាសអំពីការកើនឡើងនៃប្រាក់ចំណេញ/ខាតសុទ្ធ ដែលបានចេញផ្សាយជាសាធារណះនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានកំហុសនៅក្នុងព័ត៌មានស្តីអំពី ប្រាក់ចំណេញពីប្រតិបត្តិការ។
ហេតុដូច្នេះ ក្រុមហ៊ុនសូមធ្វើការកែតម្រូវព័ត៌មានស្តីអំពី ប្រាក់ចំណេញពីប្រតិបត្តិការ សម្រាប់ត្រីមាសបច្ចុប្បន្ន ចាប់ពីតួលេខ (១.៩៦៩.៥៩៦.០០០) រៀល ទៅ (១.៩៦៨.៩៧៦.០០០)រៀល និងប្រាក់ចំណេញពីប្រតិបត្តិការសម្រាប់ត្រីមាសមុនចាប់ពីតួលេខ (១១១.០៩៥.០០០)រៀល ទៅ (១០៦.៤១២.០០០)រៀល និងការផ្លាស់ប្តូរចំនួនប្រាក់ចំណេញពីប្រតិបត្តិការចាប់ពីតួលេខ(១.៨៥៨.៥០១.០០)រៀល ស្មើនឹង (១.៦៧២,៨៩%) ទៅ (១.៨៦២.៥៦៤.០០០)រៀល ស្មើនឹង (១.៧៥០,៣៣%) ។ ទិន្នន័យនៅក្នុងរបាយការណ៍សវនកម្មគឺត្រឹមត្រូវ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកវិនិយោគ និងសាធារណជនជ្រាបជាព័ត៌មាន។