សម្រាប់ត្រីមាសទី២ នៃឆ្នាំហិរញ្ញវត្ថុ ២០២៣ ចំណូលសរុបរបស់ ផថខ មានចំនួន ១៩ ១០៦លានរៀល ដោយថយចុះចំនួន ៣៩ ១៦៨ លានរៀល ឬ ៦៧,២១% បើប្រៀបធៀបនឹងចំនួន ៥៨ ២៧៤ លានរៀល នៃត្រីមាសទី២ នៃឆ្នាំហិរញ្ញវត្ថុ ២០២២។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ នៅដំណាច់ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុប មានចំនួន ១ ២២៥ ៦៦៩ លានរៀល តំណាងឲ្យការកើនឡើងចំនួន ២៣ ៣៨៧ លានរៀល ឬ ១,៩៥% បើប្រៀបធៀបនឹងចំនួន ១ ២០២ ២៨២ លានរៀលនៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២ និង មូលធនសរុបចំនួន ១០៥ ២៧៤ លានរៀល តំណាងឲ្យការថយចុះចំនួន ៤ ៧៤២ លានរៀល ឬ ៤,៣១% បើប្រៀបធៀបនឹងចំនួន ១១០ ០១៦ លានរៀល នៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ នៃឆ្នាំហិរញ្ញវត្ថុ ២០២៣ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៩៤ ២. អនុបាតចរន្តលឿន៖ ០,៩២ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (០,១៩%) ៤. អនុបាតចំណេញធៀបនឹងមូលធន៖ (២,១៨%) ៥. អនុបាតគម្លាតចំណេញដុល៖ ៤៧,៧៦% ៦. អនុបាតគម្លាតចំណេញភាព៖ (១២,០២%) ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៣០,៦៥) រៀល |