ក្នុងត្រីមាសទី៤ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧៧.០១២.៨៣៨.០០០ រៀល មានការថយចុះជាងត្រីមាសទី៤ ឆ្នំា២០២១ ចំនួន ១០.៦៦៤.១៤៣.០០០ រៀល ស្មើនឹង ១២,១៦% និងខាតក្នុងការិយបរិច្ឆេទចំនួន ១៤.០០៥.០៨១.០០០ រៀល ថយចុះជាងត្រីមាសទី៤ឆ្នំា២០២១ ចំនួន ៣៨.៥១១.៦៧១.០០០រៀល ស្មើនឹង ១៥៧,១៥%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤៣.៧៤៣.៥៤៥.០០០ រៀល កើនឡើងចំនួន ១.៣៩៤.៣១៦.០០០ រៀល ស្មើនឹង ០,៤១% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨៤.១៥៥.២១៥.០០០រៀល ថយចុះចំនួន ៩.៥៥២.១៧៥.០០០ រៀល ស្មើនឹង ១០,១៩% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៦.១៤៥.៥៩៦.០០០រៀល ថយចុះចំនួន ១.០០៤.០៧៤.០០០រៀល ស្មើនឹង ០,០៧% និងមូលធនសរុបមានចំនួន ៨៦៣.៨០០.៩៤៦.០០០រៀល កើនឡើងចំនួន ៧៩.៩០៦.៧៨៧.០០០ រៀលស្មើនឹង ១០,១៩%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ២,៦២ ដង ២-អនុបាតចរន្តលឿន: ២,២៥ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,៩៨)% ៤-អនុបាតចំណេញធៀបនឹងមូលធន: (១,៦២)% ៥-អនុបាតគំលាតចំណេញដុល: ១៤,៥២% ៦-អនុបាតគំលាតចំណេញភាព: (១៨,១៩)% ៧-អនុបាតលទ្ធភាពសងការប្រាក់: (៣,៩០) ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (១៦៣,២៨) រៀល |