សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ២.៤២៤.៥១៣ លានរៀល កើនឡើងចំនួន ៣៦៧.៧៦៣ លានរៀល ស្មើនឹង ១៧,៨៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៧៤០.៨៧២ លានរៀល កើនឡើងចំនួន ១០៨.២៩៤ លានរៀល ស្មើនឹង ១៧,១២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន ១៩.៧៥៧.៥៥២ លានរៀល កើនឡើងចំនួន ២.១៥៥.៧៦១ លានរៀល ស្មើនឹង ១២,២៥% និងមូលធនសរុបមានចំនួន ៣.៥២២.៥៦៥ លានរៀល កើនឡើងចំនួន ៧៧៥.៣០៨ លានរៀល ស្មើនឹង ២៨,២២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សូចនាករសំខាន់ៗសម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមៈ ២៣,៦៣% ២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមៈ ៣,៩៧% ៣. អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៩០,៦៥% ៤. អនុបាតសាធនភាពៈ ១៩,៧៦% ៥. អនុបាតសន្ទនីយភាពៈ ១១៩,០៥% ៦. អនុបាតឥណទានមិនដំណើរការៈ ១,១៩% ៧. អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទានៈ ៦៣,៨៤% ៨. ចំនួនអតិថិជនសេវាឥណទានៈ ៥០២.០៩៤នាក់ ៩. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៧១៣.៨១១នាក់ ១០. ចំនួនបុគ្គលិកៈ ៩.៥៧៣នាក់ ១១. ចំនួនការិយាល័យៈ ១៨២ ១២. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៦៣ |
បានបង្ហោះនៅថ្ងៃទី 24-Mar-2023
2022_PRASAC_Financial Statement_KH.pdf