សេចក្តីលម្អិត៖: ក្នុងឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៤៦.១៧៨.១៥៦.០០០រៀល ថយចុះជាងឆ្នំា២០២១ ចំនួន ២២.៩៦៧.១០១.០០០រៀល ឬ ៦,២២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១០៨.១៨៥.៨៦៥.០០០រៀល ថយចុះចំនួន ២១.០៨៨.០៥២.០០០រៀល ឬ ១៦,៣១% បើធៀបនឹងឆ្នំា២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦៨៤.១៣៥.៨៧៥.០០០រៀល កើនឡើងចំនួន ៣៧៧.៣២៩.៧០១.០០០រៀល ឬ ១៦,៣៦% និងមូលធនសរុបមានចំនួន ១.២៧២.២១៣.០៤៧.០០០រៀល កើនឡើងចំនួន ១០៥.៥៨៤.៨៣៤.០០០រៀល ឬ ៩,០៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ២,២១ ដង
១.២ អនុបាតចរន្តលឿន ១,៤៦ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៤,៣៤ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ៨,៨៧ %
២.៣ អនុបាតគម្លាតចំណេញដុល ៣៦,០៧ %
២.៤ អនុបាតគម្លាតចំណេញភាព ៣១,២៥ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១.២៤៣,៩០ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ១០,៣២ ដង
សម្រាប់ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ២៧៣.២៦៣.១០០ម៣ ជាមួយនឹងការពង្រីកបណ្តាញ ចែកចាយទឹកបន្ថែម ៤៦២.៨០០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៤១៣.៨៥៥.៤៣៦.០០០រៀល និង ចំណាយសរុបចំនួន ២៦៧.៩៤០.០៩០.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។