របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
២. សេចក្តីលម្អិត
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៤១៧.៩៣៤.០០០ រៀល កើនលើស ត្រីមាសទី៤ ឆ្នាំ២០១១ ចំនួន ២៨,៥២% និងចំណេញសុទ្ធក្រោយបង់ពន្ធ ៨.៩៨៦.៥៣៤.០០០ រៀល ថយចុះ ចំនួន ១,៧៧% ប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១១។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នេះដែរ ទ្រព្យសកម្មសរុបមានចំនួន ៩៩៩.៦៨១.២៣០.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៥,៥៤% និងមូលធនភាគហ៊ុនមានចំនួន ៥៤១.២២៧.២៨២.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៦,៣៩%។
សូចនករសំខាន់ៗសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ មានដូចខាងក្រោម៖
១- អនុបាតចរន្ត ៖ ៤,១៣ដង
២- អនុបាតចរន្តលឿន ៖ ៣,១៣ ដង
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ៖ ៣,៦៩%
៤- ផលចំណេញក្នុងមួយឯកតាមូលធន ៖ ៥,៥១%
៥- អនុបាតជុំបង្វិលទ្រព្យសកម្ម ៖ ០,១៤ដង
៦- ថ្លៃដើមមធ្យម ៖ ៩៦៣,៤៥ រៀល/ម៣
៧- ថ្លៃដើមផលិតមធ្យម ៖ ២៦៩,៩៩ រៀល/ម៣
៨- សន្ទស្សន៍និយោជិតធៀបអតិថិជន ៖ ២,៥៨នាក់/១០០០អតិថិជន
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិចជាង ៩.៦៥២ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួង អាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១២ ទាំងស្រុង ដូចមានក្នុងឯកសារយោង។