របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
២. សេចក្តីលម្អិត
ក្នុងត្រីមាសទី១ ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៩.៨៩៩.៨៤១.០០០ រៀល កើនលើស ត្រីមាសទី១ ឆ្នាំ២០១២ ចំនួន ២៩,៦៥% និងចំណេញក្នុង ការិយបរិច្ឆេទចំនួន ១៤.២៦៧.៦២១.០០០ រៀល កើនលើស ត្រីមាសទី១ ឆ្នាំ២០១២ ចំនួន ១៣០,៩៧%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានឡើងរហូតដល់ ១.០២៦.៩២០.៣៣១.០០០ រៀល និងមូលធនភាគហ៊ុនកើនឡើងរហូត ដល់ ៦៧១.៣៦១.២២១.០០០ រៀល។
សូចនករសំខាន់ៗនៃរបាយការណ៍ត្រីមាសទី១ មានដូចខាងក្រោម៖
១- ចំណេញក្នុងភាគហ៊ុនជាមូលដ្ឋាន ១៦៤,០៥ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ២,១៧ %
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ១,៤១ %
៤- អនុបាតចរន្ត ៥,៧៩ ដង
៥- អត្រាអនុបាតចរន្តលឿន ៤,៥៥ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៤ ដង
៧- ថ្លៃដើមមធ្យម ៩០៥,១៨ រៀល
៨- ថ្លៃដើមផលិតមធ្យម ២៧៤,២៩ រៀល
៩- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន) ២,៦៦
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានចំណេញពិតមិនតិចជាង ៣៨.៤៤៦ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលនិងក្រសួងអាណាព្យាបាល ទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នំា២០១៣ ទាំងស្រុង ដូចមានក្នុងឯកសារយោង។