សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៣.០១១.៦១៣.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២២ ចំនួន ៩៩១.៦០៣.០០០រៀល ឬ ១,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៨.៤១០.៣៨៥.០០០រៀល កើនឡើងចំនួន ៨.១១៨.៦៣៦.០០០រៀល ឬ ២៦,៨០% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២២។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៧៥៤.០០៤.០៦១.០០០រៀល កើនឡើងចំនួន ៦៩.៨៦៨.១៨៦.០០០រៀល ឬ ២,៦០% និងមូលធនសរុបមានចំនួន ១.៣០៦.៣១៨.២៧៤.០០០រៀល កើនឡើងចំនួន ៣៤.១០៥.២២៧.០០០រៀល ឬ ២,៦៨%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ២,១៤ ដង
១.២ អនុបាតចរន្តលឿន ១,៤៨ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤១%
២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៩៨%
២.៣ អនុបាតគម្លាតចំណេញដុល ៣២,៣៧ %
២.៤ អនុបាតគម្លាតចំណេញភាព ៤៦,២៧ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤៤១,៦៣ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ២២,៨២ដង
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៧.០១៧.៩៦៤ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៤៩.៧៤០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១០២.១៣៩.៤១៦.០០០រៀល និងចំណាយសរុបចំនួន ៦៨.៥៥៨.៦៩៧.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។