របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
២. សេចក្តីលម្អិត
ក្នុងត្រីមាសទី២ ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៧៦៤.១៧០.០០០ រៀល កើនលើសត្រីមាសទី២ ឆ្នាំ២០១២ ចំនួន ១៩,០៨% និង ចំណេញក្នុង ការិយបរិច្ឆេទចំនួន ៨.៣៥២.៩៣៩.០០០ រៀល មានការថយចុះចំនួន ២៥,៩២% បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០១២ ។ មូលហេតុនៃការថយចុះនេះបណ្តាលមកពីចំណូលការប្រាក់ចំនួន ៤.១៥៦.០៧២.០០០ រៀល បានថយចុះ និងចំណាយការប្រាក់ចំនួន ៣.៥០២.៩៨៦.០០០ រៀលវិញមានការកើនឡើង។
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៧៧.៦៦៤.០១១.០០០ រៀល កើនលើស ចំនួន ២៤,២៩% បើធៀបនឹងដំណាច់ ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ និងចំណេញសុទ្ធក្រោយបង់ពន្ធ ២២.៦២០.៥៦០.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ ចំនួន ២៩,៦១%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៦២.៣៥៦.១៤៦.០០០ រៀល និងមូលធនសរុបមានចំនួន ៦៧៩.៧១៤.១៦០.០០០រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៣ មានដូចខាងក្រោម៖
១-ចំណេញក្នុងភាគហ៊ុនជាមូលដ្ឋាន ៩៦,០៤ រៀល
២-ផលចំណេញក្នុងមួយឯកតាមូលធន ១,២២%
៣-ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ០,៧៩%
៤-អនុបាតចរន្ត ៤,៩១ ដង
៥-អនុបាតចរន្តលឿន ៣,៩៥ ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៤ដង
៧-ថ្លៃដើមមធ្យម ៩៨០,៧៩ រៀល/ម៣
៨-ថ្លៃដើមផលិតមធ្យម ២៧០,៩០ រៀល/ម៣
៩-សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០អតិថិជន) ២,៦៣
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ.សង្ឃឹមថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិចជាង ៨.៣៦៦ លានរៀលដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួង អាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នំា២០១៣ ទាំងស្រុង ដូចមានក្នុងឯកសារយោង។