របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
២. សេចក្តីលម្អិត
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៣២៩.០៨៩.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ៦,០១% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៩៨៧.៥១២.០០០ រៀល កើនឡើង ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ០,០៧%។
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ មានចំណូលសរុបចំនួន ១១៤.៩៩៣.១០០.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ១៧,៧% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៣០.៦០៨.០៧២.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ២០,៣៤%។
នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.១០២.១១០.៥៩៥.០០០ រៀល និងមូលធនសរុប មានចំនួន ៦៨៧.៧០១.៦៧២.០០០ រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៣ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ៩១,៨៤ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,១៧%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ០,៧៤%
៤- អនុបាតចរន្ត ៤,២៩ ដង
៥- អនុបាតចរន្តលឿន ៣,៥៦ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៣ដង
៧- ថ្លៃដើមមធ្យម ១.០១១,៥៤ រៀល/ម៣
៨- ថ្លៃដើមផលិតមធ្យម ៩៣៩,៣៨ រៀល/ម៣
៩- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០អតិថិជន) ២,៧៥
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៨.៨២០ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣ ទាំងស្រុង ដូចមានក្នុងឯកសារយោង។