សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៥៧,៧៩ ប៊ីលានរៀល កើនឡើងចំនួន ៨១,២៥ ប៊ីលានរៀល ស្មើនឹង ១០,៤៦% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៦៥,០២ ប៊ីលានរៀល ថយចុះចំនួន ៣៨,០៨ ប៊ីលានរៀល ស្មើនឹង ១៨,៧៥% ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២២។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៣៨,៧៤ ទ្រីលានរៀល ដែលកើនឡើងចំនួន ៤,២២ ទ្រីលានរៀល ស្មើនឹង ១២,២៣% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៥៣ ទ្រីលានរៀល កើនឡើងចំនួន ៣២៧,០៤ ប៊ីលានរៀល ស្មើនឹង ៦,២៩% ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២២។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម: ៣,០២%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ០,៤២%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៨៩%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០១%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៩,៩០%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៤,៩៩%
ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប: ៥,៦៤%
អនុបាតសាធនភាព: ១៨,២៦%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ២០៥,៦៥%
. អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៥៧៩ នាក់