សេចក្តីលម្អិត៖: សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីងម.ក ទទួលបានលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទចំនួន ២១៤.១៤២ ពាន់រៀល ដែលកើនឡើងចំនួន ១.៨៦០.៨៣០ ពាន់រៀល ស្មើនឹង ១១៣% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក មានចំនួន ៧៨.៨១៤.៤០៣ ពាន់រៀល កើនឡើងចំនួន ១៨.០៦២.៦៧២ ពាន់រៀល ស្មើនឹង ២៩,៧៣% និងមូលធនសរុបមានចំនួន ៣៦.២៧៣.០៥៩ ពាន់រៀល កើនឡើងចំនួន ៤.៧៥៧.៧១៨ ពាន់រៀល ស្មើនឹង ១៥,១០% បើធៀបនឹងឆ្នាំ២០២២។
សូចនករសំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣៖
១-អនុបាតចរន្ត: ១,៤១ ដង
២-អនុបាតចរន្តលឿន: ១,២៧ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,២៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន:០,៥៩ %
៥-អនុបាតគំលាតចំណេញដុល:២០,៩១ %
៦-អនុបាតគំលាតចំណេញភាព: ១,១៦ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១១,៦០ រៀល