សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២៣ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ ម.ក. មានចំណូលសរុបចំនួន ១១.៦២១លានរៀល កើនឡើង ជាងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន៤៨ លានរៀល ស្មើនឹង ០,៤១% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០២២ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី៣ ឆ្នំា២០២៣ សរុបចំនួន - ៤.៩៦០លានរៀល កើនឡើងចំនួន ១.៦១២ លានរៀលស្មើនឹង ៤៨,១៤% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២២ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រ៉ូយ៉ាល់ រ៉េលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១៤២.១៣៧ លានរៀល ធ្លាក់ចុះចំនួន -១២.៦៩៥ លានរៀល ស្មើនឹង -៨% និងមូលធនសរុប មានចំនួន -២០.៧៧២លានរៀល កើនឡើងចំនួន ១១.៤២៨ លានរៀល ស្មើនឹង ១២២% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ៖    
១. អនុបាតសាធនភាព: -៧២%
២. អនុបាតសន្ទនីយភាព       
     អនុបាតចរន្ត: ០,៧៨
     អនុបាតចរន្តលឿន: ០,៧៧
អនុបាតចំណេញភាព៖
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -៣%
៤. អនុបាតចំណេញធៀបនឹងមូលធន:២៤%
៥. អនុបាតគម្លាតចំណេញដុល: -២២,៩០%
៦. អនុបាតគម្លាតចំណេញភាព: -៤២,៦៨%
៧. អនុបាតលទ្ធភាពបង់ការប្រាក់: -៤,៥៧