សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៦៦.៤៣១.៥៨៦.០០០រៀល ថយជាងត្រីមាសទី៣ ឆ្នាំ២០២២ ចំនួន ៣៤.០៤៩.៤៨៨.០០០ រៀល ស្មើនឹង ៣៣,៨៩% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៨១.១៤៩.០០០រៀល ថយចំនួន ១.៣៧៣.០៨៦.០០០រៀល ស្មើនឹង ១២៥,៧៥% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន២២៦.៩៣៤.៥៧៣.០០០រៀល ថយចំនួន ៨៦.៧៤១.១៧៧.០០០រៀល ស្មើនឹង ២៧,៦៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២.៣៧៨.៧៥៤.០០០រៀល ថយចំនួន ១.១៤៤.១១៥.០០០រៀល ស្មើនឹង ៣២,៤៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥១.៥៥៣.៩៨៣.០០០រៀល កើនចំនួន ១.៨៦៥.១៨៤.០០០ រៀល ស្មើនឹង ០,៥៣% និងមូលធនសរុប មានចំនួន ២៨៦.៤០៧.៥៦២.០០០ រៀល កើនចំនួន ១.០៨៨.០៦៦.០០០ រៀល ស្មើនឹង ០,៣៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣
១-អនុបាតចរន្ត: ៤,៣០ដង
២-អនុបាតចរន្តលឿន: ២,៥៩ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -០,0៨%
៤-អនុបាតចំណេញធៀបនឹងមូលធន: -០,១០%
៥-អនុបាតគំលាតចំណេញដុល: ៨,២០%
៦-អនុបាតគំលាតចំណេញភាព: -០,៤២%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: -៧,០៣រៀល