នៅត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៣៦៦,៧ប៊ីលានរៀល ថយចុះចំនួន ៥៣,៣% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២២។ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន ១៣,២ ប៊ីលានរៀល ថយចំនួន ៨៦,៥% បើប្រៀបធៀបទៅនឹង ត្រីមាសទី៣ ឆ្នាំ២០២២។ ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន ១.០៦៦,៥ ប៊ីលានរៀល កើនឡើង ១៩,៩% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៨៨៩,៣ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន ៥៣១,៧ ប៊ីលានរៀល ១៧,៨% ច្រើនជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួន ៤៥១,៤ ប៊ីលានរៀល។ អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី៣ ឆ្នាំ២០២៣ ៖ ១. អនុបាតសន្ទនីយភាព ក. អនុបាតចរន្ត: ២,០ ខ. អនុបាតចរន្តលឿន (Quick Ratio): ០,៤ ២. អនុបាតចំណេញភាព (Profitability Ratio)៖ ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ១,១% ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ២,២% គ. គម្លាតចំណេញដុល: ១៦,០% ឃ. គម្លាតចំណេញ: ២,៩% ច. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ២,៨ |