សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៩៤.៨៧៧.៤១៤.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ៩.៧៦០.០៥០.០០០រៀល ស្មើនឹង១១,៤៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២១.៩៩៧.៩៥២.០០០រៀល កើនឡើងចំនួន១.៧៦២.៥៦៥.០០០រៀល ស្មើនឹង ៨,៧១%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៦៤.៥៦៧.៩៩១.០០០ រៀល ថយចុះចំនួន២.១៦២.៧១៦.០០០ រៀល ស្មើនឹង ០,៨១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១៧.៩៣៣.២៧០.០០០រៀល កើនឡើងចំនួន ១៩.៧៧២.៩៧៤.០០០ រៀល ស្មើនឹង ២០,១៤% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២៣នេះដែរទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៥០៨.៩៩៣.៧៣៧.០០០រៀល កើនចំនួន ៨២.៨៤៨.១៤១.០០០រៀល ស្មើនឹង ៥,៨១% និងមូលធនសរុប មានចំនួន ៩៦៨.០១២.៦៥៦.០០០រៀល កើនឡើងចំនួន ១០៤.២១១.៧១០.០០០រៀល ស្មើនឹង ១២,០៦%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,៧៣ ដង
២-អនុបាតចរន្តលឿន: ២,៣៧ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៤៦%
៤-អនុបាតចំណេញធៀបនឹងមូលធន: ២,២៧%
៥-អនុបាតគំលាតចំណេញដុល: ១៩,៥០%
៦-អនុបាតគំលាតចំណេញភាព: ២៣,១៩%
៧-អនុបាតលទ្ធភាពសងការប្រាក់: ១៣,៤២ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៥៦,៤៧ រៀល