សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២៣ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១១.៤៣២លានរៀល កើនឡើង ជាងត្រីមាសទី៤ ឆ្នំា២០២២ ចំនួន១.៦៤៣លានរៀល ស្មើនឹង ១៦,៧៩% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២២ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី៤ ឆ្នំា២០២៣ សរុបចំនួន (១០.៨៧៦)លានរៀល កើនឡើងចំនួន ៣.៤៥២ លានរៀលស្មើនឹង ៤៦,៤៩% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២២ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១៣៧.៥៥៣ លានរៀល ធ្លាក់ចុះចំនួន (១៧.២៧៩) លានរៀល ស្មើនឹង (១១,១៦)% និងមូលធនសរុប មានចំនួន (៣១.៣០១)លានរៀល កើនឡើងចំនួន ២១.៩៥៦ លានរៀល ស្មើនឹង ២៣៥% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព: (៩១)%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត: ០,៦៨
អនុបាតចរន្តលឿន: ០,៦៧
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (៨)%
៤. អនុបាតចំណេញធៀបនឹងមូលធន: ៣៥%
៥. អនុបាតគម្លាតចំណេញដុល: (២២,៤៨)%
៦. អនុបាតគម្លាតចំណេញភាព: (៩៥,១៤)%
៧. អនុបាតលទ្ធភាពបង់ការប្រាក់: (០,៦៧)