របាយការណ៍ប្រចាំឆ្នាំ២០១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
២.សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ.មានចំណូលសរុបចំនួន ១៥១.៥៨០.២០៧.០០០ រៀល កើនលើសឆ្នំា២០១២ ចំនួន ១២,១៨% និងចំណេញក្នុងការិយ បរិច្ឆេទសរុបចំនួន ៣៨.០៨៨.០៣០.០០០ រៀល កើនលើស ឆ្នំា២០១២ចំនួន ១០,៦៥%។
នៅដំណាច់ការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៩៨.៩៧៦.៧១៦.០០០ រៀល និងមូលធនសរុប មានចំនួន ៦៩៥.១៨១.៦៣០.០០០រៀល។
សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៣ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ៤៣៧,៩៣ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ៥,៦២%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ៣,៦៣%
៤- អនុបាតចរន្ត ៤,២៨ ដង
៥- អនុបាតចរន្តលឿន ៣,៤៨ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,១៤ ដង
៧- ថ្លៃដើមមធ្យម ៩៥៤,០០ រៀល/ម៣
៨- ថ្លៃលក់ទឹកមធ្យម ១.០១០,០០ រៀល/ម៣
៩- សន្ទស្សន៍និយោជិត ធៀបអតិថិជន(នាក់/១០០០អតិថិជន) ២,៧៩
ក្នុងឆ្នំាបន្ទាប់ រ.ទ.ស.ភ.សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៤៣.៥៧២ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៣ ទាំងស្រុង ដូចមានក្នុងឯកសារយោង។