សេចក្តីលម្អិត៖: នៅ ត្រីមាសទី៤ ឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៣១៥ប៊ីលានរៀល ថយចុះចំនួន ៥៣% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២២។ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០២៣ មានការខាតចំនួន ១៣.១ ប៊ីលានរៀល ថយចុះចំនួន ១២០.៨% បើប្រៀបធៀបទៅនឹង ត្រីមាសទី៤ ឆ្នាំ២០២២។
ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី៤ ឆ្នាំ២០២៣ មានចំនួន ១,០៩៣.៥ ប៊ីលានរៀល កើនឡើង ២៣% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៨៨៩,៣ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី៤ ឆ្នាំ២០២៣ មានចំនួន ៥៨៦.៦ ប៊ីលានរៀល ៣០% ច្រើនជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួន ៤៥១,៤ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០២៣៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ២,៥
ខ. អនុបាតចរន្តលឿន (Quick Ratio): ០,៦
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: -១,៧%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: -៣,៥%
គ. គម្លាតចំណេញដុល: ១៥,៧%
ឃ. គម្លាតចំណេញ: -៥,២%
ច. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): -០,៧