សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១០៥.៦០៧.៧៨២.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០២២ ចំនួន១.៨៧១.០៥៣.០០០ រៀល ស្មើនឹង ១,៨០% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.៩៧៤.៦៧១.០០០រៀល កើនចំនួន ១៧៤.៧០៨.០០០រៀល ស្មើនឹង ៩,៧១% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៣២.៩៨៤.៩៤២.០០០រៀល ថយចំនួន ៨៦.០៤៧.៦០៣.០០០រៀល ស្មើនឹង ២០,៥៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន៤.៣៥៨.០៦៦.០០០រៀល កើនចំនួន ៨៧១.៧៣៨.០០០រៀល ស្មើនឹង ២៥,០០% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៥.៥០១.៣៩៤.០០០រៀល កើនចំនួន ៥.៨១២.៥៩៥.០០០ រៀល ស្មើនឹង ១,៦៦% និងមូលធនសរុប មានចំនួន ២៨៥.៧៩៩.៣៦៥.០០០ រៀល កើនចំនួន ៤៧៩.៨៦៩.០០០ រៀល ស្មើនឹង ០,១៧% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣
១-អនុបាតចរន្ត: ៦,២៩ដង
២-អនុបាតចរន្តលឿន: ៤,៨៩ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៥៦%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៦៩%
៥-អនុបាតគំលាតចំណេញដុល: ៣,៤៦%
៦-អនុបាតគំលាតចំណេញភាព: ១,៨៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៩,៣៧ រៀល