[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នំា២០២៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

សេចក្តីលម្អិត៖: ក្នុងឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៩២.០៥៤.៣៦៥.០០០រៀល កើនឡើងជាងឆ្នំា២០២២ ចំនួន ៤៤.៧៧០.៥០៩.០០០រៀល ឬ ១២,៨៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២៦.៦០៩.៥៨២.០០០រៀល កើនឡើងចំនួន ១៨.៤២៣.៧១៧.០០០រៀល ឬ ១៧,០៣% បើធៀបនឹងឆ្នំា២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.១៥៩.០៦០.៣២៣.០០០រៀល កើនឡើងចំនួន ៤៧៤.៩២៤.៤៤៨.០០០រៀល ឬ ១៧,៦៩% និងមូលធនសរុបមានចំនួន ១.៣៩៤.៥១៧.៤៧១.០០០រៀល កើនឡើងចំនួន ១២២.៣០៤.៤២៤.០០០រៀល ឬ ៩,៦១%។ អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ១. អនុបាតសន្ទនីយភាព ១.១ អនុបាតចរន្ត :២,៦០ ដង ១.២ អនុបាតចរន្តលឿន: ១,៥១ ដង ២. អនុបាតចំណេញភាព ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:៤,៣៣ % ២.២ អនុបាតចំណេញធៀបនឹងមូលធន:៩,៥០ % ២.៣ អនុបាតគម្លាតចំណេញដុល :៣៨,៣៣ % ២.៤ អនុបាតគម្លាតចំណេញភាព:៣២,២៩ % ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១.៤៥៥,៧៣ រៀល ៣. អនុបាតលទ្ធភាពសងការប្រាក់: ៤២,៥៩ដង សម្រាប់ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៣១១.២២៤.៣០០ម៣ ជាមួយនឹងពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៤៨៨.៤៥០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៤៧០.៦០០.៦៩២.០០០រៀល និងចំណាយសរុបចំនួន ២៨៤.៦៣៤.៦៣៨.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។ រ.ទ.ស.ភ សូមបកស្រាយចំពោះការចាត់ថ្នាក់ឡើងវិញនៃចំណេញពីការប្តូររូបិយប័ណ្ណសុទ្ធដែលនាំឱ្យមានការប្រែប្រួលក្នុងឆ្នាំ២០២២ ដូចខាងក្រោម៖ នៅក្នុងឆ្នាំនេះ (២០២៣) ចំណេញមិនពិតពីការប្តូររូបិយប័ណ្ណបរទេស និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសពីកម្ចី ត្រូវបានដកចេញពីការបង្ហាញក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា ហើយត្រូវបានបង្ហាញជា "ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធ" ក្នុងរបាយការណ៍ចំណេញ ឬខាតវិញ ដែលខុសគ្នាពីការបង្ហាញក្នុងរបាយការណ៍ក្នុងឆ្នាំ២០២២ ដែលចំណេញ និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសទាំងនោះ ត្រូវបានបង្ហាញនៅក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា។ ដូច្នេះ ក្នុងគោលបំណងក្នុងការប្រៀបធៀប ចំណេញ ឬខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេស ត្រូវបានកែតម្រូវ ដោយបង្ហាញក្នុងចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធវិញ ដើម្បីឱ្យការបង្ហាញស្របទៅតាមគ្រាបច្ចុប្បន្ន។ ការផ្លាស់ប្តូរក្នុងការបង្ហាញ គឺដើម្បីអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS23)៖ ចំណាយកម្ចី ដែលធ្វើឱ្យមានការផ្លាស់ប្តូរតួលេខប្រៀបធៀបដែលបានបង្ហាញរួចហើយ ដូចដែលបានបង្ហាញក្នុងកំណត់សំគាល់លេខ 30 ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ របាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ២០២២ នឹងមិនត្រូវធ្វើការបោះផ្សាយសារជាថ្មីទេ ដោយសារតែចំនួនទាំងនោះ ត្រូវបានចាត់ទុកថា មិនមានភាពជាសារវន្ត។ នៅក្នុងឆ្នាំបច្ចុប្បន្ន (២០២៣) សមតុល្យជាមួយរតនាគារជាតិត្រូវបានចាត់ថ្នាក់ឡើងវិញពីសាច់ប្រាក់ និងសាច់ប្រាក់សមមូល ទៅគណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗវិញ ដើម្បីឆ្លុះបញ្ចាំងពីប្រភេទរបស់វាដោយផ្អែកលើ CIAS 7: របាយការណ៍លំហូរសាច់ប្រាក់។ មូលហេតុ គណៈគ្រប់គ្រងមិនបានប្រើក្នុងការប្រមូលសាច់ប្រាក់ពីរតនាគារជាតិសម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃទេ។ ក្នុងករណីនេះសមតុល្យជាមួយរតនាគារជាតិទាំងនោះមិនស្ថិតនៅក្រោមនិយមន័យនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលនៃ CIAS 7 ឡើយ។ របាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ២០២២ នឹងមិនត្រូវធ្វើការបោះផ្សាយសារជាថ្មីទេ ដោយសារតែចំនួនទាំងនោះត្រូវបានចាត់ទុកថាមិនមានភាពជាសារវន្ត។

បានបង្ហោះនៅថ្ងៃទី 27-Mar-2024

ឯកសារ

Annual Report_2023_KH.pdf

ការផ្តល់ព័ត៌មាន បន្ថែម

លេខរៀង ចំណងជើង កាលបរិច្ឆេទ
1 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃប្រាក់ចំណូល 23-May-2025
2 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ ក្រុមហ៊ុន តែលកូថេក 23-May-2025
3 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 22-May-2025
4 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរថ្នាក់ដឹកនាំដែលមានអំណាចសម្រេច 21-May-2025
5 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 21-May-2025
6 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសដំណឹង ស្តីពីការជ្រើសរើសអភិបាលឯករាជ្យ របស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន 21-May-2025
7 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក 20-May-2025
8 [ការបង្ហាញព័ត៌មាន] សេចក្ដីជូនដំណឹង ស្ដីពីការពន្យាពេលក្នុងការចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី 20-May-2025
9 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ផេសថិក(ខេមបូឌា) ម.ក. 20-May-2025
10 [ការបង្ហាញព័ត៌មាន] របាយការណ៏ត្រីមាសទី១ ឆ្នាំ២០២៥ ​ របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក 19-May-2025
11 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) 19-May-2025
12 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែមេសា និងអនុវត្តសម្រាប់ ៤ខែ ដើមឆ្នាំ២០២៥ របស់ ក.... 19-May-2025
13 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក 19-May-2025
14 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥របស់ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី 19-May-2025
15 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក 19-May-2025
16 [ការបង្ហាញព័ត៌មាន] ការពន្យារពេលក្នុងការបង្ហាញរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន 19-May-2025
17 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 19-May-2025
18 [ការបង្ហាញព័ត៌មាន] របាយការណ៍ ស្ដីពីចំណូលប្រចាំខែមេសា និងសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម) 16-May-2025
19 [ការបង្ហាញព័ត៌មាន] ការពន្យារពេលក្នុងការចេញផ្សាយរបាយការណ៍ ត្រីមាសទី១ ឆ្នាំ២០២៥ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ 16-May-2025
20 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃប្រាក់ចំណូល 16-May-2025
21 [ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតប្រតិបត្តិការ 13-May-2025
22 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល 13-May-2025
23 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរសមាជិកគណៈកម្មាធិការសវនកម្មមុនអាណត្តិ 13-May-2025
24 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពីការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន... 13-May-2025
25 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 13-May-2025
26 [ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតសុទ្ធ 13-May-2025
27 [ការបង្ហាញព័ត៌មាន] ការថយចុះនៃប្រាក់ចំណូល 13-May-2025
28 [ការបង្ហាញព័ត៌មាន] ការពន្យារពេលផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក 13-May-2025
29 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីការពន្យារពេលក្នុងការផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 13-May-2025
30 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 09-May-2025
31 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 09-May-2025
32 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី 09-May-2025
33 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 08-May-2025
34 [ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹងស្តីពីការកែតម្រូវរបៀបវារៈកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ​ ២០២៥ 08-May-2025
35 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃប្រាក់ចំណូល 08-May-2025
36 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 02-May-2025
37 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 02-May-2025
38 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល 02-May-2025
39 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 02-May-2025
40 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 02-May-2025
41 [ការបង្ហាញព័ត៌មាន] ការចុះបញ្ជីមូលបត្ររដ្ឋលើកទី៣៣ 02-May-2025
42 [ការបង្ហាញព័ត៌មាន] ​ ការសម្រេចបង្កើនកម្ចីរយៈពេលវែង 30-Apr-2025
43 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 28-Apr-2025
44 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 28-Apr-2025
45 [ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទកំណត់ទុក សម្រាប់ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៤ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី 24-Apr-2025
46 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 24-Apr-2025
47 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 23-Apr-2025
48 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 23-Apr-2025
49 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរថ្នាក់ដឹកនាំដែលមានអំណាចសម្រេច 22-Apr-2025
50 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 18-Apr-2025