សេចក្តីលម្អិត៖: សម្រាប់ឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ទទួលបានចំណូលសរុបចំនួន ៨៦.៩១៥.២១៨ ពាន់រៀល ដែលបានកើនឡើងចំនួន ២៨.៤០២.៥២៦ ពាន់រៀល ស្មើនឹង ៤៨,៥៤% បើធៀបនឹងប្រាក់ចំណូលចំនួន ៥៨.៥១២.៦៩២ ពាន់រៀល នៅក្នុងឆ្នាំ២០២២។ ចំណេញសុទ្ធនៅក្នុងការិយបរិច្ឆេទមានចំនួន ៤.១៤៩.៩៧០ ពាន់រៀល កើនឡើងចំនួន ៩.០២២.២៧០ ពាន់រៀល ឬ ១៨៥,១៧% បើធៀបនឹងខាតសុទ្ធចំនួន ៤.៨៧២.៣០០ ពាន់រៀល នៅក្នុងឆ្នំា២០២២។ នៅក្នុងឆ្នំា២០២៣ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៨៣.៩៦៥.៧៣៤ ពាន់រៀល កើនឡើងចំនួន ២៣.២១៤.០០៣ ពាន់រៀល ស្មើនឹង ៣៨,២១% និងមូលធនសរុបមានចំនួន ៣៥.៣៩៥.១១០ ពាន់រៀល កើនឡើងចំនួន ៣.៨៧៩.៧៦៩ ពាន់រៀល ស្មើនឹង ១២,៣១% បើធៀបនឹងឆ្នាំ២០២២។
សូចនករសំខាន់ៗប្រចាំឆ្នាំ២០២៣
១-អនុបាតចរន្ត ១,៣៤ ដង
២-អនុបាតចរន្តលឿន ១,២០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៤,៦២%
៤-អនុបាតចំណេញធៀបនឹងមូលធន ១០,៩៦%
៥-អនុបាតគំលាតចំណេញដុល ១៧,៤១%
៦-អនុបាតគំលាតចំណេញភាព ៤,៤៦%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២១០ រៀល
៨. អនុបាតលទ្ធភាពបង់ការប្រាក់ ៣,៣៨ ដង