សេចក្តីលម្អិត៖: ក្នុងឆ្នំា២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ១៤៩.៦០៦.០១៧.០០០ រៀល (៣៦.៦២៣.២៦០ ដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២២ កើនឡើងចំនួន ៤៥.៧៧០.៤១៥.០០០ រៀល (១១.៤០២.០៧៩ ដុល្លារអាមេរិក) ឬស្មើនឹង ៤៤%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ឆ្នំា២០២៣ សរុបចំនួន ១៩.០៨០.៦៩៥.០០០ រៀល (៤.៦៧០.៩១៧ ដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២២ កើនឡើងចំនួន ៩.៦៣៨.០៦០.០០០ រៀល (២.៣៧៧.៣៤៥ ដុល្លារអាមេរិក) ឬស្មើនឹង ១០២%។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤០៨.៣៥៧.៦៥៨.០០០ រៀល (៩៩.៩៦៥.១៥៥ ដុល្លារអាមេរិក) កើនឡើងចំនួន ១០៤.១១២.៨៤០.០០០ រៀល (២៦.០៦៥.៥១៥ ដុល្លារអាមេរិក) ស្មើនឹង ៣៤% និងមូលធនសរុបមានចំនួន ៩៦.១៣៣.៦៤១.០០០ រៀល (២៣.៥៣៣.៣២៧ ដុល្លារអាមេរិក) កើនឡើងចំនួន ២២.១៧៦.៤២០.០០០ រៀល (៥.៥៦៩.៤៦៥ ដុល្លារអាមេរិក) ស្មើនឹង ៣០% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗ សម្រាប់ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១,២៨ ដង
២-អនុបាតចរន្តលឿន ១,១៣ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៤,៦៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន ១៩,៨៥ %
៥-អនុបាតគំលាតចំណេញដុល ៦៤,០៩ %
៦-អនុបាតគំលាតចំណេញភាព ១២,៧៥ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិសិទ្ធិ ៥៩ រៀល