សេចក្តីលម្អិត៖: របាយការណ៍ ឆ្នាំ២០២៣ របស់ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក
នៅឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ១.៨០០ប៊ីលានរៀល ថយចុះចំនួន ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ ប្រាក់ចំណេញ សម្រាប់ឆ្នាំ២០២៣ មានចំនួន ១១៣,៧ ប៊ីលានរៀល ថយចំនួន ៥៣% បើប្រៀបធៀបទៅ នឹងឆ្នាំ២០២២។
ទ្រព្យសកម្មសរុបនៅចុង ឆ្នាំ២០២៣ មានចំនួន ១.០៩៣,៥ ប៊ីលានរៀល កើនឡើង ២៣% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៨៨៩,៣ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ឆ្នាំ២០២៣ មានចំនួន ៥៨៦,៦ ប៊ីលានរៀល ៣០% ច្រើនជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួន ៤៥១,៤ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ឆ្នាំ២០២៣ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ២,៥
ខ. អនុបាតចរន្តលឿន (Quick Ratio): ០,៦
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ១១,១%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ២៣,៣%
គ. គម្លាតចំណេញដុល: ១៧,៤%
ឃ. គម្លាតចំណេញ: ៦,១%
ង. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ៥,៧