រយៈពេល: ត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ត្រីមាសបច្ចុប្បន្ន: ៤៣.៤០៦.៨៧៨.០០០ រៀល
ត្រីមាសមុន: ៣៧.២៣៥.៧១០.០០០ រៀល
បម្រែបម្រួល: ៦.១៧១.១៦៨.០០០ រៀល
អត្រាបម្រែបម្រួល: ១៦,៥៧%
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ត្រីមាសបច្ចុប្បន្ន: ១៤.៦៩៤.៥៤៦.០០០ រៀល
ត្រីមាសមុន: ១២.១៤១.៤៣០.០០០ រៀល
បម្រែបម្រួល: ២.៥៥៣.១១៦.០០០ រៀល
អត្រាបម្រែបម្រួល: ២១,០៣%
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ត្រីមាសបច្ចុប្បន្ន: ៨.៨៩៨.៧៦២.០០០ រៀល
ត្រីមាសមុន: ៨.៣៥១.២១៦.០០០ រៀល
បម្រែបម្រួល: ៥៤៧.៥៤៦.០០០ រៀល
អត្រាបម្រែបម្រួល: ៦,៥៦%
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការកើនឡើងនៃប្រាក់ចំណូល ប្រាក់ចំណេញប្រតិបត្តិការ និងប្រាក់ចំណេញសុទ្ធ
បើធ្វើការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុនៅចន្លោះត្រីមាសទី១ ក្នុងឆ្នាំ២០២៤ ទៅនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២៣ បានគូសបញ្ជាក់ដែរថា គិតជារួម គឺយើងមានការកើនឡើងជាវិជ្ជមាន។ ចំណូលរបស់យើងមានចំនួន ៤៣.៤០៦.៨៧៨ ពាន់រៀល ដែលមានការកើនឡើងដល់ទៅ ៦.១៧១.១៦៨ ពាន់រៀល ស្មើនឹង ១៦,៥៧% បើធៀបនឹងចំណូលក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ (៣៧.២៣៥.៧១០ ពាន់រៀល)។ ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងដល់ទៅ ២.៥៥៣.១១៦ ពាន់រៀល ស្មើនឹង ២១,០៣% ពី ១២.១៤១.៤៣០ ពាន់រៀលទៅ ១៤.៦៩៤.៥៤៦ ពាន់រៀល ។
សម្រាប់ឆ្នាំសិក្សាថ្មីនេះ ក្រុមហ៊ុនបានបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន ដែលនាំឱ្យលទ្ធផលហិរញ្ញវត្ថុមានភាពល្អប្រសើរជាងមុន បើធៀបនឹងត្រីមាសដដែលកាលពីឆ្នាំមុន។
ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើងចំនួន ៥៤៧.៥៤៦ ពាន់រៀល ដែលស្មើនឹង ៦,៥៦% ចាប់ពី ៨.៣៥១.២១៦ ពាន់រៀល រហូតដល់ទៅ ៨.៨៩៨.៧៦២ ពាន់រៀល។
៤ - មូលហេតុ: ការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៃចំណូល និងចំណេញប្រតិបត្តិការ គឺជាលទ្ធផលនៃការកើនឡើងព្រមគ្នានៃចំនួននៃការចុះឈ្មោះចូលរៀនរបស់សិស្សានុសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការចំណាយ។