សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៤ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៣.៤០៦.៨៧៨.០០០ រៀល ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើងចំនួន ៦.១៧១.១៦៨.០០០ រៀល ឬស្មើនឹង ១៦,៥៧%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី១ ឆ្នំា២០២៤ សរុបចំនួន ៨.៨៩៨.៧៦២.០០០ រៀល ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើងចំនួន ៥៤៧.៥៤៦.០០០ រៀល ឬស្មើនឹង ៦,៥៦%។
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤២៦.៦៩៣.២៤៨.០០០ រៀល កើនឡើងចំនួន ១៨.៣៣៥.៥៩០.០០០ រៀល ស្មើនឹង ៤,៤៩% និងមូលធនសរុបមានចំនួន ១០៣.៩៩៦.៩៣៧.០០០ រៀល កើនឡើងចំនួន ៧.៨៦៣.២៩៦.០០០ រៀល ស្មើនឹង ៨,១៨% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១,៧០ ដង
២-អនុបាតចរន្តលឿន ១,៤៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,០៩ %
៤-អនុបាតចំណេញធៀបនឹងមូលធន ៨,៥៦ %
៥-អនុបាតគំលាតចំណេញដុល ៦៩,២០%
៦-អនុបាតគំលាតចំណេញភាព ២០,៥០ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៧ រៀល