សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទចំនួន ៨៨៧.២៧៨ ពាន់រៀល ដែលបានថយចុះ ចំនួន ៧០៦.៨៧៧ ពាន់រៀល ស្មើនឹង ៤៤,៣៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។ នៅក្នុងត្រីមាសទី១ ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៧៧.៤៧១.៨៧៩ ពាន់រៀល ថយចុះចំនួន ៦.៤៩៣.៨៥៥ ពាន់រៀល ស្មើនឹង ៧,៧៣% និងមូលធនសរុបមានចំនួន ៣៦.២៨២.៣៨៨ ពាន់រៀល កើនឡើងចំនួន ៨៨៧.២៧៨ ពាន់រៀល ស្មើនឹង ២,៥១% បើធៀបនឹងឆ្នាំ២០២៣។
សូចនករសំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
១-អនុបាតចរន្ត ១,៤២ ដង
២-អនុបាតចរន្តលឿន ១,៣០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,១៥%
៤-អនុបាតចំណេញធៀបនឹងមូលធន ២,៤៥%
៥-អនុបាតគំលាតចំណេញដុល ១៧,៩៨%
៦-អនុបាតគំលាតចំណេញភាព ៣,៦៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤០ រៀល