សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១០៦.៨១១.៥១៣.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ២៣.៧៩៩.៩០០.០០០រៀល ឬ ២៨,៦៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥២.០៩២.៤២៩.០០០រៀល កើនឡើងចំនួន ១៣.៦៨២.០៤៤.០០០រៀល ឬ ៣៥,៦២% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៣។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៤ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.២២៧.៥១៧.៧៦៣.០០០រៀល កើនឡើងចំនួន ៦៨.៤៥៧.៤៤០.០០០រៀល ឬ ២,១៧% និងមូលធនសរុបមានចំនួន ១.៤៤២.០៤៣.៩៣៨.០០០រៀល កើនឡើងចំនួន ៤៧.៥២៦.៤៦៧.០០០រៀល ឬ ៣,៤១%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ២,៨២ ដង
១.២ អនុបាតចរន្តលឿន ១,៥១ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៦៣ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ៣,៦៧ %
២.៣ អនុបាតគម្លាតចំណេញដុល ៤២,៣៣ %
២.៤ អនុបាតគម្លាតចំណេញភាព ៤៨,៧៧ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥៩៨,៩៥ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ២៤,៥៥ដង
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៦.៦២៧.៥៥០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៦១.៩៤៤ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១៣.៣៣០.៨៤៣.០០០រៀល និងចំណាយសរុបចំនួន ៧១.២៤៦.៥៨៨.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។