សម្រាប់ការអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣២.៨៤៧.៨៤៩ ពាន់រៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើងចំនួន ២.០៨៦.៥២៨ ពាន់រៀល ឬស្មើនឹង ៦,៧៨% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានសរុបចំនួន ៦.១៨៦.១៧០ ពាន់រៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះចំនួន ១.៧៦៩.២០៣ ពាន់រៀល ឬស្មើនឹង ២២,២៤%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១.០៣១.៦១២.៦៧៨ ថយចុះចំនួន ៩.២៧០.៨៥៥ ពាន់រៀល ស្មើនឹង ០,៨៩% និងមូលធនសរុបមានចំនួន ៧៨៩.៦៩០.៤១៨ ពាន់រៀល ថយចុះចំនួន ៧.០៦៩.៩៧២ ពាន់រៀល ស្មើនឹង ០,៨៩% បើធៀបនឹងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ១,០៩ ដង ២-អនុបាតចរន្តលឿន ១,០០ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៦០ % ៤-អនុបាតចំណេញធៀបនឹងមូលធន ០,៧៨ % ៥-អនុបាតគំលាតចំណេញដុល ៥៦,១៧ % ៦-អនុបាតគំលាតចំណេញភាព ១៨,៨៣ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៩៩,០៧ រៀល |