សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ឆ្នាំ២០២៤ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ១៦.៤៣៨.៤៧៣ ពាន់រៀល ថយចុះជាងត្រីមាសទី១ ឆ្នាំ២០២៣ ចំនួន ១០៦.៥១០.៧៥៣ ពាន់រៀល ស្មើនឹង (៨៦,៦៣)% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦៤២.៥១១ ពាន់រៀល ថយចុះចំនួន ២២.៤៨៤.៨៦៣ ពាន់រៀល ស្មើនឹង (៩៧,២២)%បើធៀប នឹងត្រីមាសទី១ ឆ្នាំ២០២៣ ។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៤៤.៥៧៧.៦២១ ពាន់រៀល ថយចុះចំនួន ២២.៤២១.៩៤១ ពាន់រៀល ស្មើនឹង (៤,៨០)% និងមូលធនសរុប មានចំនួន ២៥១.៦២១.៩៦៥ ពាន់រៀល ថយចុះចំនួន ២.០៩០.២៥៣ ពាន់រៀល ស្មើនឹង (០,៨២)% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១,៩៥ ដង
២-អនុបាតចរន្តលឿន ១,២៨ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,១៤ %
៤-អនុបាតចំណេញធៀបនឹងមូលធន ០,២៦ %
៥-អនុបាតគំលាតចំណេញដុល ៤៨,៨២ %
៦-អនុបាតគំលាតចំណេញភាព ៣,៩១ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៨,៩៤ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ១,២៧