សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១៣.៣០៦ លានរៀល កើនឡើង ជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ៥៧១ លានរៀល ស្មើនឹង ៤,៤៨% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២៣ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី១ ឆ្នំា២០២៤ សរុបចំនួន ៨.១៦៨ លានរៀល ធ្លាក់ចុះចំនួន ១០.៧២១ លានរៀលស្មើនឹង ៤១៩,៩៨% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៣ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១៣៦.៥០១ លានរៀល ធ្លាក់ចុះចំនួន ១.០៥២ លានរៀល ស្មើនឹង ០,៧៦% និងមូលធនសរុប មានចំនួន ៣៩.០៧២លានរៀល កើនឡើងចំនួន ៧.៧៧១ លានរៀល ស្មើនឹង ២៤,៨៣% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព ៣៤,៩១%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត ០,៦១
អនុបាតចរន្តលឿន ០,៦០
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (៥,៩៨)%
៤. អនុបាតចំណេញធៀបនឹងមូលធន ២០,៩១%
៥. អនុបាតគម្លាតចំណេញដុល (១៤,២៧)%
៦. អនុបាតគម្លាតចំណេញភាព (៦១,៣៩)%
៧. អនុបាតលទ្ធភាពបង់ការប្រាក់ ០,៧៤