សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៩៧.៣៦៤.៤១៩.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ១៩.៧៣៦.៩៧៤.០០០រៀល ស្មើនឹង ២៥,៤៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៣.២៩៥.៧៧៧.០០០រៀល ថយចុះចំនួន ៣២.៦៨១.៧៤៧.០០០រៀល ស្មើនឹង ៤៩,៥៣%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦៧០.០៧០.០៣២.០០០រៀល កើនឡើងចំនួន ៦៧.២៤៥.០៩២.០០០រៀល ស្មើនឹង ៤,២០% និងមូលធនសរុប មានចំនួន ១.០០៥.៣៤០.៦៥៣.០០០រៀល កើនឡើងចំនួន ៣៣.២៩៥.៧៧៧.០០០រៀល ស្មើនឹង ៣,៤៣%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៥៦ ដង
២-អនុបាតចរន្តលឿន ២,២៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៩៩%
៤-អនុបាតចំណេញធៀបនឹងមូលធន ៣,៣១%
៥-អនុបាតគំលាតចំណេញដុល ១៧,៨១%
៦-អនុបាតគំលាតចំណេញភាព ៣៤,២០%
៧-អនុបាតលទ្ធភាពសងការប្រាក់ ២០,៥៣ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣៨៨,១៩ រៀល