សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៦៤.៨៣៥.៣៦១.០០០រៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២៣ ចំនួន ១៦៧.៩១២.០០០ រៀល ស្មើនឹង ០,២៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៨៩៩.០០០រៀល កើនចំនួន ១០៣.៤៨២.០០០រៀល ស្មើនឹង១០៧,១៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៦៥.៧៦២.៤៤៧.០០០រៀល កើនចំនួន ១០.២៦១.០៥៣.០០០ រៀល ស្មើនឹង ២,៨៩% និងមូលធនសរុប មានចំនួន ២៨៥.៧៩៩.៣៦៥.០០០ រៀល ថយចំនួន ៣.០៧១.៥២៣.០០០ រៀល ស្មើនឹង ១,០៧% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤
១-អនុបាតចរន្ត ៤,៩៨ដង
២-អនុបាតចរន្តលឿន ៣,៥៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០០%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,០០%
៥-អនុបាតគំលាតចំណេញដុល ១២,១៣%
៦-អនុបាតគំលាតចំណេញភាព ០,០១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ០,១៧រៀល