របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ របស់ រ.ទ.ស.ភ
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
២.សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៤០.០៣៧.៥៣៦.០០០ រៀល កើនជាង ត្រីមាសទី២ ឆ្នាំ២០១៣ ចំនួន ៦‚០២% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ១០.៨១៧.៩៩១.០០០ រៀល កើនជាងត្រីមាសទី២ ឆ្នាំ២០១៣ ចំនួន ២៩‚៥១%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុប បានឡើង រហូតដល់ ១.១៣០.២៩០.៩២៦.០០០រៀល និងមូលធនសរុបកើនឡើងរហូតដល់ ៧០៦.៥៨៧.៥៤២.០០០ រៀល។
សូចនករសំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ មានដូចខាងក្រោម៖
១. ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ១២៤,៣៨ រៀល
២. ផលចំណេញក្នុងមួយឯកតាមូលធ ១,៥៤%
៣. ផលចំណេញក្នុងមួយឯកតាទ្រព្សកម្ម ០,៩៧%
៤. អនុបាតចរន្ត ៤,៨០ ដង
៥. អនុបាតចរន្ ៤,០៩ ដង
៦. អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៣ ដង
៧. ថ្លៃដើមមធ្យម ៨០៣,៧៤ រៀល/ម៣
៨. ថ្លៃលក់ទឹកមធ្យម ៩៣២,៣៣ រៀល/ម៣
៩. សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០អតិថិជន) ២,៩៨
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ១២‚០២៦ លាន រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ ដូចមានក្នុងឯកសារយោងខាងក្រោម។